បង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី ១៥ កញ្ញា ៖ សមត្ថកិច្ចឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣២នាក់

16-Sep-2025 9:50 AM

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣២នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ។


ក្នុងចំណោមជនសង្ស័យចំនួន៣២នាក់ រួមមាន ៖
+ជួញដូរ ៤ករណី ឃាត់ ១១នាក់(ស្រី ២នាក់)
+ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ៧នាក់(ស្រី ២នាក់)
+ប្រើប្រាស់ ៤ករណី ឃាត់ ១៤នាក់(ស្រី ០នាក់)
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៥ ខែកញ្ញា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ៥៨៣,៧២ក្រាម។
លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៨អង្គភាព
១ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ស្រី ២នាក់ ចាប់យកIce ៤៥៩,៧០ក្រាម។
៣ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២២,៦៨ក្រាម។
៤ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១២នាក់ ចាប់យកIce ៥៣,២៥ក្រាម។
៥ / កំពត៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ៣,៩៥ក្រាម។
៦ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ចាប់យកIce ០,៦១ក្រាម។
៧ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៥ក្រាម។
៨ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,៥៦ក្រាម។
PM : ៣អង្គភាព
១ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
២ / ស្ទឹងត្រែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៩២ក្រាម។
៣ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣៨,៩០ក្រាម។

អត្ថបទដែលទាក់ទង