ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង រថយន្ត បណ្តាលឲ្យរងរបួសស្រាល០១នាក់ (ប្រុស) នៅលើ ផ្លូវជាតិលេខ៥ ចន្លោះគីឡូមែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ងោរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ធ្វើការ វាស់វែង និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ។
រថយន្ត ០១គ្រឿង ម៉ាក HYUNDAI ពណ៌ ស ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A-1123 បើកបរដោយឈ្មោះ ឌៀប ភារម្យ ភេទប្រុស បើកបរពីទិសខាង ជើងទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានចាំងភ្លើងឡានខាងមុខ ក៏រេចង្កូត ទៅបុកជាមួយខឿន ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យដាច់កង់និងប៉ុងចេញពីរថយន្ត ចូលទៅទ្រូងផ្លូវ ផ្នែកម្ខាងទៀត បុកជាមួយ រថយន្ត០១គ្រឿង ម៉ាក NISSAN ពណ៌ទឹកប្រាក់ បើកបរដោយឈ្មោះ គឹម សីហា ភេទប្រុស បើកបរពីទិសខាងត្បូងទៅទិសខាងជើង (ក្នុងដំណើរបញ្ច្រាស់ទិសគ្នា) បណ្តាលឲ្យរថយន្តទាំង០២គ្រឿង ក្រឡាប់នៅលើទ្រូងផ្លូវទាំងសងខាង ។
មធ្យោបាយទាំងពីរ យកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីបន្តនីតិវិធី