Banner advertisement

សម្ព័ន្ធភាពបណ្តុំអង្គការសង្គមស៊ីវិលគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីបើកផ្លូវបង្កើតក្របខណ្ឌច្បាប់ដកសញ្ជាតិពីអ្នកឃុបឃិតជាមួយបរទេសមកបំផ្លាញជាតិខ្មែរខ្លួនឯង

07-Jul-2025 9:52 AM

ភ្នំពេញ ៖ បណ្ឌិត ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំអង្គការសង្គមស៊ីវិល បានមានប្រសាសន៍ថា សម្ព័ន្ធភាពបណ្តុំអង្គការសង្គមស៊ីវិល គាំទ្រទាំងស្រុងការធ្វើវិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវបង្កើតក្របខណ្ឌច្បាប់ដកសញ្ជាតិពីអ្នកឃុបឃិតជាមួយបរទេសមកបំផ្លាញជាតិខ្មែរខ្លួនឯង។ ហើយការធ្វើវិសោធនកម្មនេះ គឺជារឿងចំណេញ ពីព្រោះការធ្វើវិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញ គឺពិតជាត្រឹមត្រូវ និងជាការចំណេញដល់កម្ពុជា។ ហើយនៅតាមបណ្តាប្រទេសជាច្រើនផ្សេងទៀតនៅទូទាំងពិភពលោក ក្នុងនោះក៏មានដែរនៅតាមបណ្តាប្រទេសលោកខាងលិចមួយចំនួនមានទាំងនៅអាម៉េរិក អង់គ្លេស អូស្ត្រាលី បារាំង និងប្រទេសច្រើនផ្សេងទៀតនៅអឺរ៉ុប ក៏សុទ្ធតែមានច្បាប់ដែលចែងអនុញ្ញាតឲ្យដកសញ្ចាតិពីពលរដ្ឋទាំងឡាយណាដែលប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ឬក៏ប្រព្រឹត្តបទល្មើស ឬប្រព្រឹត្តទង្វើដែលប្រឆាំងទៅនិងផលប្រយោជន៍ជាតិខ្លួនឯង។


បណ្ឌិត ហែម ប្រសើរ បានបន្តថា នាពេលថ្មីៗនេះ ក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសតែងតែធ្វើសកម្មភាពញុះញង់ទាំងប្រជាពលរដ្ឋ និងបានមើលងាយទៅលើកងកម្លាំងប្រដាប់អាវុធថែមទៀតផងដែលកំពុងតែឈឺរជើងការពារបូរណភាពទឹកដី និងបានញុះញង់ធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំទៅលើរាជរដ្ឋាភិបាលក្នុងការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

ជាមួយគ្នានេះ បណ្ឌិត ហែម ប្រសើរ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសកុំជឿតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម ពីព្រោះការធ្វើវិសោធនកម្មដើម្បីបើកផ្លូវបង្កើតក្របខណ្ឌច្បាប់ដកសញ្ជាតិពីអ្នកឃុបឃិតជាមួយបរទេសមកបំផ្លាញជាតិខ្មែរខ្លួនឯង គឺមិនមែនធ្វើឡើងក្នុងគោលដៅធ្វើបាបប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ជាតិពិតប្រាកដ។ ពលរដ្ឋដែលស្រឡាញ់ជាតិពិតប្រាកដ ហើយគ្មានបំណងទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរគ្នាឯង គឺមិនមានអ្វីត្រូវបារម្ភនឹងរឿងដកសញ្ជាតិនេះទេ។

អត្ថបទដែលទាក់ទង