Banner advertisement

មនុស្ស​ ៤នាក់​ ត្រូវបានសង្គ្រោះក្នុងហេតយការណ៍លិចសាឡង់មួយគ្រឿងនៅកោះស្តេច

05-Jul-2025 8:18 PM

ខេត្តកោះកុង៖ មានករណីសាឡង់លិច ០១គ្រឿងនៅចំណុច Lat:10°53'01"N​ Long:103°06'57"E ខាងកើតកោះស្មាច់ ឬខាងលិចពោយឡាំធាន ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង​ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥។


សាឡង់ដែលលេច​ គឺជាប្រភេទសាឡង់ដឹកថ្មម៉ត់ ធ្វើដំណើរពីខេត្តកំពត ឆ្ពោះទៅព្រែកខ្សាច់ ខេត្តកោះកុង។ ហើយនៅក្នុងសាឡង់នេះ មានកម្មករចំនួន ០៤នាក់ រួមមាន៖
១.​ឈ្មោះ ថន ហ៊ាន ភេទ ប្រុស អាយុ ៦៤ឆ្នាំ តាកុងសាឡង់ របួសជើង
២.​ ឈ្មោះ សេង សុភ័ក្ដ្រ ភេទ ប្រុស អាយុ ៣៥ឆ្នាំ កម្មករ។
៣.​ ឈ្មោះ សោន និមល ភេទ ប្រុស អាយុ ៣៥ឆ្នាំ កម្មករ
៤.​ ឈ្មោះ មិត ឃុនម៉េង ភេទ ប្រុស អាយុ ២១ឆ្នាំ។

ម្ចាស់សាឡង់ឈ្មោះ សៀវ សារិន ភេទ ប្រុស អាយុ ៦៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

កម្មករទាំង ០៤នាក់នេះ ត្រូវបានទូកទេសទេសចរ របស់ប្រជាពលរដ្នក្នុងតំបន់ បានជួយស្រង់ និងដឹកយកមកដល់កោះស្តេចដោយសុវត្តិភាព។

ជនរងគ្រោះ បានឲ្យដឹងថា មូលហេតុសាឡង់ខាងលើលិច គឺបណ្តាលមកពី រលកធំៗ បោកចូលឃ្លុប ហើយម៉ូទរ័បូមមិនទាន់ ទើបធ្វើឲ្យសាឡង់ផ្អៀងលិចតែម្តង។

អត្ថបទដែលទាក់ទង