នៅព្រលប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ពេលមេឃកំពុងភ្លៀងខ្លាំងបណ្តាលឲ្យច្រោះបាក់ដី រលំគុម្ពឫស្សីពីចំណោតភ្នំបាយឆៅធ្លាក់មកលើផ្លូវជាតិលេខ៧៦ ត្រង់ចំណុចគ.ម ១៣៧ (ភូមិសាស្ត្រខេត្តមណ្ឌលគិរី) រំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរី បានចេញទៅទីតាំងកើតហេតុភ្លាមទាំងយប់ ដើម្បីកៀរសម្រួល ធានាការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឡើងវិញ។
មិនមានអ្នករងគ្រោះដោយហេតុការណ៍នេះឡើយ ហើយក៏មិនមានការផ្អាកចរាចរាចរណ៍ដែរ គ្រាន់តែបងប្អូនអ្នកបើកបរប្រុងប្រយ័ត្ន ដោយគោរពតាមការសម្រួលចរាចរណ៍របស់ក្រុមការងារការដ្ឋាននៅទីនោះ។