ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថាកាលពីវេលាម៉ោង១៣និង០០នាទីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋឈ្មោះវង្ស ផា ណា ភេទស្រី អាយុ៤១ឆ្នាំ រស់នៅក្រុមទី១៤ ភូមិភ្នសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ បានរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំសំពៅ ថាប្រទះឃេីញគ្រាប់បែកមួយស្ថិតនៅកន្លែងតូបលក់ដូររបស់ខ្លួន។
ទទួលបានព័ត៌មាននេះ តាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលស្រុកបាណន់ដែលមានលោកវរសេនីយ៍ទោ ហេង បារាំង ជជាអធិការនគរ បាលស្រុកដឹកនាំកម្លាំងរួមសហការជាមួយមន្រ្តីជំនាញអង្គភាពស៊ីម៉ាក់ CMAC ធ្វេីការត្រួតពិនិត្យនិងវាយតម្លៃសន្និដ្ឋានថា៖
១-សំបកគ្រាប់នេះគឺជាប្រភេទគ្រាប់បែកដៃ ក្រឡាទៀប F1 ផលិតនៅអតីតសហភាពសូវៀត ដែលមានសភាពច្រេះចាប់ខ្លាំង គ្មានជាតិរំសេវ គ្មានគីបបំបែក ខូចគុណភាពទាំងស្រុងហេីយ ។
២-សំបកគ្រាប់នេះមិនមានឥទ្ធិពល នាំទៅដល់ការផ្ទុះបាននោះទេ វាជាយុទ្ធភ័ណ្ឌសេសសល់ពីសម័យសង្រ្គាម។
៣-ស្ថានភាពសំបកគ្រាប់នេះស្ថិតនៅលើដី គ្មានតំណរភ្ជាប់ណាមួយ ដែលអាចបង្កការផ្ទះ ហើយក៏មិនមែនជា ស្ថានភាព ដាក់(បង្កៃ)ដើម្បីបំផ្ទុះនោះទេ។
៤-អាចមានមនុស្សយកសំបកគ្រាប់នេះទៅបោះនៅទីនោះក្នុងហេតុផលឬចេតនាណាមួយ។
នៅក្រោយពេលពិនិត្យមន្រ្តីអង្គភាពស៊ីម៉ាក់CMACបានយកសំបកគ្រាប់នេះទៅរក្សាទុកហេីយ ប៉ុន្តែសមត្ថកិច្ចនគរបាលបានបន្តសាកសួរស្រាវជ្រាវស្វែងរកប្រភពដែលនាំយកវត្ថុនេះមកកាន់ទីតាំងខាងលេី។
ដូចបានជម្រាបជូនខាងលេី សូមសាធារណជនអ្នកសារព័ត៌មាន និងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាននិងកុំមានការភាន់ច្រឡំ៕