Banner advertisement

បង្រ្កាប​មុខ​ស​ញ្ញាជនសង្ស័យចំនួន៥នាក់ ជាក្រុម​ចោរកម្ម​លួចមាស​ នៅក្នុងឃុំរការកោះ​ ស្រុកគងពិសី​

07-Jul-2025 9:55 AM

កំពង់ស្ពឺ​៖  ដោយអនុវត្ដតាមបទប​ញ្ជា លោ​កឧត្ដមសេ​នី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាលខេត្ដ​កំព​ង់ស្ពឺ​ និងបានការដឹកនាំសម្របស​ម្រួលពី ឯកឧត្ដម​ ព្រះរាជអាជ្ញា អ​យ្យ​ការអមសាលាដំបូងខេត្ដ​  កាល​ពីថ្ងៃទី​២៥​ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោ​ង​១០ និង ៣៩ នាទី បានការដឹកនាំ ផ្ទា​ល់ពី លោកឧត្ដមសេនីយ៍ត្រី​ សម​ សា​ក់​ ស្នងការរង​ លោកឧត្ដមសេនីយ៍ត្រី​ រស់​ រដ្ឋា​ ស្នងការរង​ ដឹកនាំការិ​យាល័យ​ព្រហ្មទណ្ឌកម្រិ​តស្រាល​ ចុះស្រាវជ្រាវករណីចោរ​កម្ម នៅ​ចំ​ណុចផ្ទះ​ជនរងគ្រោះ ភូមិដីក្រហ​ម ឃុំរការកោះ ស្រុកគងពិ​សី ស្របពេ​លដែលជនរងគ្រោះ ទៅធ្វេីការ​រោងចក្រ។


តាមការបញ្ជាក់ពី លោកឧត្តមសេ​នីយ៍ត្រី រស់ រដ្ឋា កំ​លាំងនគរបា​ល​ព្រហ្មទណ្ឌ បានធ្វេីការសហការជា​មួ​យកំលាំង​ អធិការដ្ឋា​ននគរបាល​ស្រុកសំរោងទង​ ស្រុកគងពិសី ធ្វើ​ការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ដេីម្បី​ធ្វេីការ​សាកសួរ​ :
​១-ឈ្មោះ​ ឡុង លីន ហៅ​ តុង  ភេទប្រុស​ អាយុ​២៩ឆ្នាំ នៅភូមិពោ​ធិ៍​ ឃុំព្នាយ ស្រុកសំរោងទង(អ្នកបេីកម៉ូតូដឹក និង ចាំមើលផ្លូវ)
២-ឈ្មោះ​ បេ សុផាក់ ភេទប្រុ​ស​ អាយុ២៥ឆ្នាំ នៅភូមិខ្វិត ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ  (អ្នកធ្វើស​កម្មភាពចូលខាងក្នុងផ្ទះ​ )
​៣-ឈ្មោះ កៃ រ៉ូហ្សា ភេទស្រីអាយុ២៨ឆ្នាំ នៅបន្ទប់ជួល ភូមិទន្លេកន្ទិល ឃុំសំរោងទង ស្រុកសំរោ​ងទង (បក្ខពួក​)​ 
​៤-ឈ្មោះ​ ស៊ុន ពិនាយ ភេទប្រុ​សអាយុ២៨ឆ្នាំ​ ភូមិរបងច្រុះ ឃុំសំរោងទង ស្រុកសំរោងទង (ឃាត់ក្នុងរង្វង់កិច្ចប្រតិបត្តិការ)

​កម្លាំងជំនាញ​បានកិច្ចសហការ និងពន្លាតសមត្ថកិច្វដែនដី​ គោលការណ៍​ពី​ ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ និង ខេ​ត្តកណ្តាល​ និងកិច្ចសហការជាមួយ កម្លាំងអធិការនគរបាល​ ស្រុកអង្គស្នួល​ ខេត្ត​កណ្ដាល​ កំលាំងឈា​នឃាត់ខ្លួនអ្នកទិញគ្រឿ​ង​អលង្ការ ០១នាក់ឈ្មោះ​ លឹ​ម ហ៊ុយហៀង ភេទស្រី​ អាយុ៥៥ឆ្នាំ​ នៅភូមិថ្នល់​ទទឹ​ង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជាលទ្ធផលកិច្ចប្រតិបត្តិការខាង លេី​សមត្ថកិច្ច​បានឃាត់អ្នកពាក់ព័ន្ធ​ជន​ស​ង្ស័យ៥នាក់ និងដកហូតវត្ថុតាង​ ប្រាក់​រៀ​ល​-ដុល្លារ​ គ្រឿងអលង្ការ សេសសល់​ពីការ​ លក់​ ប្រមា​ណ​គឹតជាទឹកប្រាក់​ប្រ​ហែល​ ៥៥០០ដុល្លារ​អាមេរិក​ប្រគល់ជូនជនរងគ្រោះវិញ​ ។ 

ចំពោះ​ជនសង្ស័យទាំង៥នាក់​ រួម​ជា​មួយ​វត្ថុតាង​ សមត្ថកិច្ច​បានកសា​ង​សំ​ណុំរឿង បញ្ជូនទៅអយ្យ​ការអម​សាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី៕

អត្ថបទដែលទាក់ទង