សពលោកយាយ២នាក់ប្តីប្រពន្ធ ដែលបានបាត់ខ្លួនក្នុងករណីលិចទូកដ នៅកំពង់ដរចម្លងកោះមាសត្រូវបានរកឃើញហើយ នៅព្រឹកថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៥ ។
សាកសពរកឃេីញនៅចម្ងាយប្រហែល៣គីឡូម៉ែត្រពីទីតាំងលិចទូកដ កាលពីវេលាម៉ោង០៨ និង ០០នាទីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅភូមិកោះប្រាក់ ឃុំ ភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល សពជនរងគ្រោះទាំងពីរត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕