បាត់ដំបង ៖ នៅចំណុចភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង២៣និង១០នាទីកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង សហការជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានធ្វើការឃាត់ខ្លួនមេខ្យល់ចំនួន ០៤នាក់៖
១-ឈ្មោះ ឆយ បឹប ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ.ឃុំខាងលើ,
២-ឈ្មោះ លន ភារៈ ភេទប្រុស អាយុ៣៧ឆ្នាំ,
៣-ឈ្មោះ ទូច រតនៈ ភេទប្រុស អាយុ៣៥ឆ្នាំ អ្នកទាំងពីររស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង និង
៤-ឈ្មោះ ជឿន ភានិត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំអូរដា ស្រុកកំរៀង ដែលធ្វើសកម្មភាពនាំពលករ ចំនួន ១៧នាក់ (ស្រី ០៦នាក់) និងអនីតិជន ០២នាក់ បម្រុងឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ។
បច្ចុប្បន្ន ពលករទាំង១៧នាក់ កម្លាំងសមត្ថកិច្ចបានសាកសួរកត់ឈ្មោះ ចុះកំណត់ហេតុប្រចាំថ្ងៃ និងធ្វើកិច្ចសន្យាពន្យល់ណែនាំបងប្អូន រួចកម្លាំងនគរបាលបានអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ ។
ចំពោះជនសង្ស័យជាមេខ្យល់ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕