ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង ២៣និង៤០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឃើញបុរស ២នាក់ ជិះម៉ូតូម៉ាក NEX ពណ៌ខៀវ តាមផ្លូវឧតុនិយម នៅភូមិ៣ សង្កាត់៣ មានការសង្ស័យ ក្នុងពេលសួរនាំ ជនសង្ស័យបានសារភាពថា មិត្តរួមក្រុមបានធ្វើសកម្មភាព ឆក់កាបូបនារីម្នាក់ នៅជិតចំណោតលោកយាយម៉ៅ ប្រហែល ១០ថ្ងៃមុន ។
កម្លាំងសមត្ថកិច្ចបានបន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបន្ថែមដោយសហការជាមួយប៉ុស្ដិ៍នគរបាលសង្កាត់លេខ១ រហូតដល់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ សរុបឃាត់ខ្លួនបាន ជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធនឹងករណីឆក់ ។
សម្ភារដែលបានឆក់បាត់បង់ ៖
-កាបូបស្ពាយ ១
-ទូរស័ព្ទ ២គ្រឿង៖
• iPhone 6 ពណ៌ស
• iPhone 14 Pro ពណ៌ស្វាយ
-ប្រាក់ ២០ ដុល្លារ
-សោរតេលេម៉ូតូម៉ាក SCOOPY ១គ្រាប់ ។
ជនសង្ស័យមានឈ្មោះ ៖
១.ឈ្មោះ អឹម ថៃ ភេទប្រុស កើតឆ្នាំ ២០០៩
២.ឈ្មោះ ចាន់ សុភ័ក្រ (ហៅ អ៊ូក) ភេទប្រុស កើតឆ្នាំ ២០០៨
៣.ឈ្មោះ ម៉េង លីហេង ភេទប្រុស កើតឆ្នាំ ២០០៨
៤.ឈ្មោះ រិទ្ធ ម៉េងហៀង ភេទប្រុស កើតឆ្នាំ ២០០៨
(សុទ្ធសឹងជាជនជាតិខ្មែរ អាយុក្មេង និងមិនមានមុខរបរពិតប្រាកដ)
សម្ភារចាប់បាន៖
-ម៉ូតូ ២គ្រឿងម៉ាក NEX (១ ពណ៌ស, ១ ពណ៌លឿង) — គ្មានស្លាកលេខ
ទូរស័ព្ទ iPhone 14 ពណ៌ខ្មៅ ១គ្រឿង ។
បច្ចុប្បន្ន ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំនុំរឿង និងបញ្ជូនជនសង្ស័យទាំង០៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីអនុវត្តន៍តាមនិតិវិធីច្បាប់ ៕