នៅវេលាម៉ោង ១២និង១១នាទីថ្ងៃទី២០ខែ មិថុនា ឆ្នាំ២០២៥ កងប្រតិបត្តិការរុករកនិងសង្រ្គោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានជួយជញ្ជូនសម្ភា: ក្នុងផ្ទះរបស់ប្រជាពលរដ្ឋមួយកន្លែង ករណីបាក់ដីបណ្តាលឲ្យស្រុតផ្ទះប្រជាពលរដ្ឋ ស្ថិតតាមបណ្តោយផ្លូវលេខ371 សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
- ទំហំផ្ទះ:ទំហំ៤ម៉ែត្រ x ១៦ម៉ែត្រ កម្ពស់ ២ជាន់
+ កំលាំងប្រតិបត្តិការសរុបចំនួន ១៧ នាក់
+ រថយន្តសរុបចំនួន ០៣គ្រឿងរួមមាន÷
១-រថយន្តម៉ាស្តាបញ្ជាការ ចំនួន ០១គ្រឿង
២-រថយន្តស្ទួច ហ្វាយ កាត់ ចំនួន០១គ្រឿង
៣-រថយន្តដឹកសម្ភារ:សង្រ្គោះ ចំនួន០១គ្រឿង
ប្រតិបត្តិការជួយជញ្ជូនសម្ភារ:រួចនៅវេលាម៉ោង១៣និង៤០នាទី ថ្ងៃដដែល។