Banner advertisement

រឿងជិះម៉ូតូរំខានកាត់មុខផ្ទះ ! បុរសម្នាក់បានយកត្បូងចបទៅវាយសម្លាប់បុរសម្នាក់

19-Jun-2025 6:15 PM

ករណីឃាតកម្មបុរសម្នាក់បានយកត្បូងចបទៅវាយសម្លាប់បុរសម្នាក់នៅចំណុចក្រុមទី១០ ភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីវេលាម៉ោង ០៩:១០ នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។


ជនសង្ស័យឈ្មោះ ធឿន វណ្ណា ហៅខ្នា ភេទប្រុស អាយុ៤២ឆ្នាំ បានធ្វើសកម្មភាពយកត្បូងចបវាយទៅលើជនរងគ្រោះឈ្មោះ ធី ឈុន ភេទប្រុស អាយុ៤៩ឆ្នាំ ត្រូវចំក្បាលបណ្តាល អោយស្លាប់ភ្លាមៗ និងវាយម៉ូតូរបស់ជនរងគ្រោះឲ្យខូចខាតទាំងស្រុង ។ មូលហេតុ ជនសង្ស័យមានគំនុំជាមួយជនរងគ្រោះរឿងជនរងគ្រោះជិះម៉ូតូរំខានកាត់មុខផ្ទះជនសង្ស័យ។

អត្ថបទដែលទាក់ទង