Banner advertisement

ឧត្តមសេនីយ៍ឯក សុខ វាសនា ចុះសួរសុខទុក្ខកកងកម្លាំង​នគរ​បាលអន្តោប្រវេសន៍ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង និងច្រក​ទ្វារព្រំដែនអន្តរជាតិភ្នំដី

21-Jun-2025 1:26 PM

ភ្នំពេញ ៖  ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ នៃអគ្គនាយក​ដ្ឋាអន្តោ​ប្រវេសន៍ជាច្រើនរូបនៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥  បាន​អញ្ជើញចុះសួរសុខទុក្ខកកងកម្លាំង កងកម្លាំង​នគរ​បាលអន្តោប្រវេសន៍ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង និងប៉ុស្តិ៍នគរបាលច្រក​ទ្វារព្រំដែនអន្តរជាតិភ្នំដី។


បន្ទាប់ពីបានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងកងវរសេនាតូចនគរបាលការពារព្រំដែន ដែលកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងប៉ៃលិនរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ បានបន្តអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងនគរបាលអន្តោប្រវេសន៍ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី។


ដោយក្នុងឱកាសចុះសួរសុខទុក្ខនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិទាំងពីរនេះ ឯកឧត្តម អគ្គនាយក ក៏បានមានប្រសាសន៍កោតសរសើរ និងលើកទឹកចិត្តដល់កងកម្លាំងដែលបានបំពេញភារកិច្ចរបស់ខ្លួនក្នុងការការពារបូរណភាពទឹកដី រក្សាសុវត្ថិភាព សន្តិសុខ និងបន្តសម្របសម្រួលការងារ ជូនប្រជាពលរដ្ឋដែលធ្វើដំណើរចូល-ចេញ បានយ៉ាងល្អប្រសើរ។ 


ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក និងគណៈប្រតិភូ ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខដល់បងប្អូនកងកម្លាំងនគរបាលអន្តោប្រវេសន៍ទាំងអស់ ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនចំពោះកងកម្លាំងនគរបាលអន្តោប្រវេសន៍ ដែលឈរជើងតាមបន្ទាត់ព្រំដែន សូមយកចិត្តថែរក្សាសុខភាព និងសូមមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈឱ្យបានជាប់ជាប្រចាំសម្រាប់ករណីចាំបាច់ណាមួយកើតឡើង៕

អត្ថបទដែលទាក់ទង