ភ្នំពេញ ៖ អគ្គីភ័យឆេះរោងចក្រ តៃខា ខបភើរេសិន ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ ផ្លូវជាតិលេខ៤ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។ ការឆាបឆេះនេះ បណ្តាលមកពីផ្ទុះជញ្ជីងថ្លឹងលាយទឹកថ្នាំសម្រាប់ជ្រលក់ផលិតផល។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍អគ្គីភ័យនេះ បានបណ្តាលឱ្យកម្មករ-កម្មការិនី ចំនួន ០៤នាក់ បានរងរបួស (ប្រុស១នាក់ និងស្រី៣នាក់) ក្នុងនោះ ២នាក់រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យព្រះកុសមៈ (ស្រីទាំង២) និង២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសុខាកំបូល(ឯកជន)។
សូមជម្រាបថា គិតត្រឹមម៉ោង ៨:៤០នាទីព្រឹក រថយន្តពន្លត់អគ្គីភ័យសរុបចំនួន ២៧គ្រឿង កំពុងបាញ់ពន្លត់អស់ ១២ឡាន ប្រើទឹកអស់៥២គីប និងស្ថានភាពអគ្គីភ័យអាចគ្រប់គ្រងបាន រួមមាន÷
១-រថយន្ត៧១១មាន០៦ឡាន មិនបានប្រើ។
២-ទព័ពិសេសមាន០៣ឡានមិនបានប្រើ។
៣-ង៧០មាន០៧ឡានប្រើអស់០២ឡាន ទឹកអស់១០គីប។
៤-បុរីសង្ឃឹមថ្មីមាន០២ឡានប្រើអស់០២ឡាន ទឹកប្រើ១៨គីប។
៥-ខណ្ឌកំបូលមាន០១ឡានប្រើអស់០៦គីប។
៦-ក្រុងភ្នំពេញមាន០៨ឡាន ប្រើអស់០៧ប្រើទឹកអស់២៨គីប។