Banner advertisement

នាវាចម្បាំងកងទ័ពជើងទឹករុស្ស៊ី ៣គ្រឿង ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

28-Apr-2025 3:08 PM

ភ្នំពេញ៖ នាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ចំនួនបីគ្រឿង ដែលមាននាវិកសរុបចំនួន ២៦២នាក់ បានចូលសំចត​នៅកំពង់​ផែស្វយ័ត​ក្រុងព្រះសីហនុ និងធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល៤ថ្ងៃ ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥)។ កងនាវាទាំងបីគ្រឿងដឹកនាំ ដោយវរនាវីឯក ALEKSEI ANTSIFEROV នាយសេនាធិការ នៃផ្នែកនាវានៅលើផ្ទៃទឹក កងនាវាប៉ាស៊ីហ្វិក នៃសហព័ន្ធរុស្ស៊ី ។


ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនាវានឹងចូលជួបសំដែងការគួរសមជាមួយអភិបាលខេត្ត ព្រះសីហនុ, មេបញ្ជាការមូលដ្ឋានសមុទ្ររាម, មេបញ្ជាការកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ និងមានការលេងកីឡាជាមិត្តភាព បាល់ទះ បាល់ទាត់ រវាងនាវិកកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ជាមួយនាវិកកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម។ល។

អត្ថបទដែលទាក់ទង