Banner advertisement

ករណីបង្ហោះពត៌មានមិនពិតរឿងចាប់ក្មេង«វះយកក្រលៀន» ៖ សមត្ថកិច្ចខេត្តតាកែវហៅជាងជួសជុលទូរស័ព្វម្នាក់មកអប់រំណែនាំ

28-Apr-2025 12:56 PM

តាកែវ៖ សមត្ថកិច្ចខេត្តតាកែវនៅថ្ងៃ ព្រហស្បត្ត៍ ទី ២៣ ខែ មេសា ឆ្នាំ ២០២៥នេះ បានធ្វើការកោះហៅយុវជនម្នាក់ជាជាងជួសជុលទូរស័ព្វដែយកមកអបរំណែនាំបន្ទាប់ពីរូបគេបានធ្វើការបង្ហោះពត៌មានមិនពិតតាមបណ្ដាញសង្គមFacebook ថា ក្នុងខេត្តតាកែវមានការចាប់ក្មេងយកក្រលៀន។


  បើយោងតាមលោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរងទទួលបន្ទុកសេនាធិការនឹងជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគបាលខេត្តតាកែវបានថ្លែងប្រាប់ Fresh News អោយដឹងថា ក្រោយពីមានការបង្ហោះFacebook ឈ្មោះ Keto Touch ថាមានករណីចាប់ក្មេងវះយកក្រលៀន សមត្ថកិច្ចបានធ្វើការស្រាវជ្រាវភ្លាមៗ ក៍ប៉ុន្តែសមត្ថកិច្ចមិនបានស្វែងរកឃើញថាមានករណីយ៍ចាប់ក្មេងយកក្រលៀនដូចការបង្ហោះរបស់យុវជនខាងលើនោះទេ។


  បើតាមលោកឧត្តមសេនីយ៍ សៅ សារុន ក្រោយស្រាវជ្រាវរបស់សមត្ថកិច្ចនិងបានរកឃើញថាការបង្ហោះនេះជាពត៌មានមិនពិត សមត្ថកិច្ចក៍បានកោះហៅយុវជនខាងលើមកសួរនាំ ដោយរូបគេបានឆ្លើយសារភាពថា ការបង្ហោះនេះគឺតាមរយៈលឺគេនិយាយតៗគ្នាប៉ុណ្ណោះ ហើយយុវជនខាងលើក៍បានធ្វើការសុំទោសនិងសារភាពកំហុស ដោយបានសន្យាថានឹងមិនបង្ហោះពត៌មិនពិតបែបនេះតទៅទៀតនោះទេហើយរូបគេក៍បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំអោយមានការយលច្រឡំនៅអ្វីដែលគេបានផុសកន្លងមកគឺជាពត៌មានមិនពិតនោះទេ។


  បើតាមលោកស្នងការរង ក្រោយពីសមត្ថកិច្ចបានធ្វើការអប់រំណែនាំរួច សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យយុវជនខាងលើត្រឡប់ទៅផ្ទះវិញ៕

អត្ថបទដែលទាក់ទង