Banner advertisement

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ការចូលរួមចំណែករបស់យើងទាំងអស់គ្នា គឺជាថាមពលជំរុញទឹកចិត្តកងកម្លាំងប្រដាប់អាវុធទាំងអស់ឱ្យមានស្មារតីអង់អាច

11-Jun-2025 8:29 PM

ភ្នំពេញ ៖ “ការចូលរួមចំណែករបស់យើងទាំងអស់គ្នានេះ គឺជាថាមពលជំរុញទឹកចិត្តបងប្អូនកងកម្លាំងប្រដាប់ អាវុធទាំងអស់ឱ្យមានស្មារតីអង់អាច ត្រៀមលក្ខណៈបានជាស្រេចក្នុងបុព្វហេតុខឿនការពារជាតិរបស់កម្ពុជាពិតជារឹងមាំហើយ កាន់តែខ្លាំងក្លាបំផុត”។ នេះជាការបញ្ជាក់របស់ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខកងទ័ពការពារតំបន់ព្រំដែនកម្ពុជា-ថៃ នៅខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។


ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងថា ៖ ថ្ងៃនេះ ក្រោមគំនិតផ្តួចផ្តើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា យើងបានធ្វើចលនាគៀរគរជំនួយជាថវិកា និងសម្ភារៈចាំបាច់ដែលជាការរួមចំណែករបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានរួមមាន៖ ព្រះសង្ឃ បងប្អូនសាសនិកឥស្លាម គ្រឹះស្ថានអប់រំ វិស័យឯកជន កីឡាករ កីឡាការិនី កីឡាករប៉ារ៉ាឡាំពិក សិល្បករ សិល្បការិនី និងប្រជាពលរដ្ឋទូទៅគ្រប់ស្រទាប់កោសិកាសង្គម។ ការចូលរួមដោយស្ម័គ្រចិត្តរបស់បងប្អូនពីគ្រប់ទិសទីបង្ហាញឱ្យឃើញនូវទឹកចិត្ត និងឆន្ទៈស្នេហាជាតិរបស់កូនខ្មែរ។


ជាមួយគ្នានេះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដ៏ស្មោះអស់ពីបេះដូងនូវកាយវិការចែករំលែកដ៏មានអត្ថន័យរបស់បងប្អូនទាំងអស់គ្នាទៅ កាន់វីរយុទ្ធជនការពារជាតិរបស់យើង។ 

ការចូលរួមចំណែករបស់យើងទាំងអស់គ្នានេះគឺជាថាមពលជំរុញទឹកចិត្តបងប្អូនកងកម្លាំងប្រដាប់ អាវុធទាំងអស់ឱ្យមានស្មារតីអង់អាច ត្រៀមលក្ខណៈបានជាស្រេចក្នុងបុព្វហេតុខឿនការពារជាតិរបស់កម្ពុជាពិតជារឹងមាំហើយ កាន់តែខ្លាំងក្លាបំផុត។

អត្ថបទដែលទាក់ទង