Banner advertisement

ដំណឹងគួរឲ្យសោកសៅ ! លោកគ្រូតាក្រមាមាស សាន គឹមស៊ាន ព្រឹទ្ធាចារ្យក្បាច់ល្បុក្កតោ បានទទួលមរណភាព

03-Jun-2025 3:23 PM

ដំណឹងគួរឲ្យសោកសៅ !  លោកគ្រូតាក្រមាមាស សាន គឹមស៊ាន ព្រឹទ្ធាចារ្យក្បាច់ល្បុក្កតោ បានទទួលមរណភាពហើយ។ នេះ​បើតាមការបញ្ជាក់របស់លោក អ៊ូ តារា អគ្គលេខាធិការ​សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា៕


លោក​គ្រូតាក្រមាមាស សាន គឺមស៊ាន ​​​កើតនៅ​ថ្ងៃ​ទី​២៤ ខែ​មីនា​ ឆ្នាំ​១៩៤៥​ ​ក្នុង​គ្រួសារ​​មួយ​ដែល​មាន​លោក​​ឪពុក​​ឈ្មោះ​​ស៊ាន ស៊ៀ​ ​ជា​អ្នក​​លក់​​កាហ្វេ​ គុយទាវ​​ តាម​កង់​ និង​ម្ដាយ​ឈ្មោះ​ យិន វ៉ាត់ (ហៅ​យាយ​ពៀង)​ ជា​មេផ្ទះ​។ លោក​មាន​បង​ប្អូន​ចំនួន​១២​នាក់ ហើយ​រូប​លោក​ជា​កូន​ពៅ​ ប៉ុន្តែ​ជា​រឿង​គួរ​ឲ្យ​ខ្លោច​​ផ្សា​បំផុត​ដែល​​បង​ប្អូន​លោក​បាន​បាត់​បង់​ជីវិត​ទាំង​អស់ នៅ​សល់​តែ​រូប​លោក​ម្នាក់​គត់​ដែល​មាន​សំណាង​រស់​រាន​មាន​ជីវិត​​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ កាល​ពី​កុមារភាព ជីវិត​របស់​លោក​ពោរពេញ​​ដោយ​ភាព​ឯកោ​ និង​លំបាក​វេទនា​ស្ទើរ​មិន​អាច​ពណ៌នា​បាន​។
លោក​​បាន​ចូល​រៀន​សាលា​បឋម​សិក្សា​អង្គ​អេង​​​​​​​​​​​ មុន​ចូល​ថ្នាក់​អនុវិទ្យាល័យ​នៅ​សាលា​ព្រះ​ស៊ីសុវត្ថិ​។ ក្រោយ​មក​ លោក​តា​បាន​ផ្លាស់​ទៅ​សិក្សា​នៅ​​សាលា​រៀន​ឯក​ជន​សុវណ្ណ​ភូមិ​វិញ​។ ​​ឆ្នាំ​១៩៦៦​ លោក​បាន​ប្រលង​បញ្ចប់​​ថ្នាក់​​មធ្យម​សិក្សា​ទុតិយ​ភូមិ​ដោយ​ជោគជ័យ។​ ​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​កម្រិត​វិទ្យាល័យ​ លោក​តា​បាន​ចូល​បម្រើ​ការងារ​​​នៅ​ក្នុង​ក្រុម​ភ្លេង​​រាជ​តម្រួត​ភិរម្យ​ដែល​ជា​ក្រុម​ភ្លេង​ដង្ហែ​សម្ដេច​ព្រះ​វររាជ​បិតា​ នរោត្ដម​ សីហនុ​​ រហូត​ដល់​ឆ្នាំ​១៩៧០​​។​​​ ​​ឆ្នាំ​​នោះ​​​ លោកតា​បាន​លា​ឈប់​ពី​ការងារ​​ក្នុង​ក្រុម​ភ្លេង​ដោយ​សារ​តែ​រដ្ឋប្រហារ​ទម្លាក់​សម្ដេច​ពី​របប​លន់ ណុល​​។​ ក្រោយ​មក​លោក​តា​ក៏​ភៀស​ខ្លួន​ទៅ​ធ្វើ​ជា​ទាហាន​នៅ​ខេត្ត​កំពង់​ស្ពឺ​។

អត្ថបទដែលទាក់ទង