Banner advertisement

បង្រ្កាបការធ្វើអាជីវកម្មបារីអេឡិកត្រូនិក និងផលិតផល HTPs ឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់

15-Jun-2025 8:23 AM

កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបង្រ្កាបការធ្វើអាជីវកម្មអេឡិកត្រូនិក និងផលិតផលអេចឆ៍ធីភី(HTPs) ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ។
ការបង្ក្រាបនេះ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង​ ខេត្តស្ទឹងត្រែង ។


ក្នុងប្រតិបត្តិការបង្ក្រាប សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន៖ ម៉ាស៊ីនយ៉ូសវែង ២២ប្រអប់, ម៉ាស៊ីនយ៉ូសជ្រុង ០៥ប្រអប់, ក្បាលយ៉ូស ៦៦ប្រអប់, ក្បាលយ៉ូស ១៥ក្បាលយ៉ូស, ក្បាលម៉ាស៊ីនម៉ាកណូវ៉ា ៨៧ប្រអប់, ម៉ាស៊ីនដើមជក់ ១០៤ប្រអប់, ខ្សែពាក់ក ០៥ខ្សែ, ម៉ូតូ ១០គ្រឿង និងទូរស័ព្ទដៃ ០៥គ្រឿង ។ 


ក្រោយ​ពីបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា​ សមត្ថកិច្ច​ក៏ប្រគល់យុវជនទាំង០៦នាក់ឲ្យអាណាព្យាបាលយកទៅ​ធ្វើ​ការ​អប់រំ​ណែនាំ​បន្ត​  ចំណែក​វត្ថុតាង កម្លាំងជំនាញដកហូត រក្សាទុកដើម្បីកំទេចចោល។

អត្ថបទដែលទាក់ទង